អាជីវកម្មរបស់យើង
ផ្តោតលើការបង្កើតគុណតម្លៃ។
ផ្តោតលើការបង្កើតគុណតម្លៃ។
គន្លឺះសំខាន់របស់យើង
ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់សកលមួយ គឹយើងចង់ក្លាយជាក្រុមហ៊ុនដែលមានប្រសិទ្ធភាពខ្ពស់ និងគួរឱ្យទុកចិត្តបំផុត
ដោយបង្កើតសេវាកម្មឆ្នៃម៉ូតកំរិតខ្ពស់ ដំណើរការមជ្ឍមណ្ឌលអភិវឌ្ឍន៏ម៉ូតអាវឯករាជ និងបង្កើតប្រភេទខ្សែសង្វាក់ផលិតកម្ម
ដែលអាចផ្គូរផ្គងអោយត្រូវនឹងចរិកលក្ខណះរបស់អតិថិជន
រច្នៃប្រឌិត នឹងការអភិវឌ្ឍន៍ ជាបាវចនាសាជីវកម្មយើង ហើយយើងមានស្នាក់ការកណ្តាលនៅក្នុងទីក្រុងតៃវ៉ាន់ នឹងមានការិយាល័យជាសាខានៅក្នុងទីក្រុងហុងកុង រដ្ឋ Los Angeles នឹង មានរោងចក្រផលិតកម្មចំនួន 5 ប្រទេស។
យើងផ្តល់ជូននូវការផលិតរួមបញ្ចូលគ្នា ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យដោយផ្ទាល់លើដំណើរការផលិតកម្មរបស់យើង រួមទាំងសម្ភារៈដែលបានធ្វើមូលដ្ឋានីយកម្មដែលអាចឱ្យការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយពេលវេលា
ដឹកជញ្ជូនដែលបណ្តាលឱ្យមានពេលវេលាដឹកប្រកបដោយប្រសិទ្ធភាព និងធានាបាននូវតម្លៃផលិតកម្មប្រកបដោយ
ប្រសិទ្ធភាព។
ការទំនាក់ទំនងជាសកលក្នុងការដឹកជញ្ជូនផលិតផលអោយមានភាពងាយស្រួល នឹងរហ័សបំផុតដល់អតិថិជន តាមរយៈមធ្យោបាយផ្លូវគោក ផ្លូវទឹក នឹងផ្លូវអាកាស។
---
ក្រុមហ៊ុនរបស់យើងផលិតផលិតផលសម្រាប់របៀបរស់នៅពិភពលោកដ៏ល្បីល្បាញ និងម៉ាកសញ្ញាគឺយោងទៅតាម
លក្ខណៈពិសេសរបស់ពួកគេ ផ្តល់ជូននូវវិញ្ញាបនប័ត្រផ្នែកសង្គម បរិស្ថាន និងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងទូលំទូលាយ។
យើងមានមោទនភាពក្នុងការនិយាយទៅកាន់អតិថិជន លោកអ្នកអាចជឿជាក់ខ្ពស់បានមកលើ អូសិន
ក្នុងនាមយើងជាដៃគូយុទ្ធសាស្រ្តមួយដែលមានទាំង សេវាកម្មអតិថិជនផ្ទាល់ ការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព
និង ជាអ្នកឯកទេសខ្ពស់ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។