និរន្តរភាព
ចាត់វិធានការដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាព។
ចាត់វិធានការដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាព។
តែប៉ុន្មានជំហានអាចអោយយើងកែប្រែពិភពលោក
ធ្វើការផ្លាស់ប្តូរ
ឧស្សាហកម្មកាត់ដេរត្រូវបានគេមើលឃើញថា ដោយសារតែវាបានបង្កផលប៉ះពាល់បរិស្ថាន និងសង្គមយ៉ាងធ្ងន់ធ្ងរ។
ដូច្នេះហើយ យើងខិតខំដោះស្រាយបញ្ហានេះ ព្រោះផលប៉ះពាល់ក៏នឹងប៉ះពាល់ដល់កូនចៅជំនាន់ក្រោយផងដែរ។
ក្នុងការថែរក្សាភពផែនដីយើង និងដើម្បីធានាអោយបានសុវត្ថិភាពជូនប្រជាជន អតិថិជន និងបរិស្ថាន
យើងគឺកំពុងស្ថិតក្នុងដំណើរមួយដែលចាប់ផ្តើមជាមួយនឹងការដោះស្រាយផលប៉ះពាល់បរិស្ថាននៃផលិតផលសម្លៀកបំពាក់របស់យើង ហើយផ្តោតលើចំណុចសំខាន់ៗដែលអាចបង្កការគំរាមកំហែងភាគច្រើននៅលើភពផែនដីរបស់យើង។
យើងសន្យាថានឹងបង្កើតគោលនយោបាយប្រព័ន្ធគ្រប់គ្រងបរិស្ថានដ៏រឹងមាំ និងលើកទឹកចិត្តឱ្យមានការចូលរួមពេញលេញ ដើម្បីជាផ្នែកនៃការផ្លាស់ប្តូរឧស្សាហកម្ម។
ដឹកនាំការផ្លាស់ប្តូរឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពជាងមុន។
លើកកម្ពស់និរន្តរភាពតាមរយះអ្នកផ្គត់ផ្គត់ ដោយចាប់ផ្តើមត្រួតពិនិត្យនិងកំណត់សំរាប់អ្នកផ្គត់ផ្គង់វត្ថុធាតុដើម
ដែលនេះជាហេតុផលដែលយើងផលិតតែគុណភាពខ្ពស់បំផុត និងធនធានដែលមិនប៉ះពាល់ដល់បរិស្ថាន
ដើម្បីបង្កើតដំណោះស្រាយដ៏ល្អបំផុតសម្រាប់អតិថិជនរបស់យើង។
យើងបានអនុម័តប្រព័ន្ធគ្រប់គ្រងដោយផ្អែកលើបទប្បញ្ញត្តិផ្សេងៗ និងស្តង់ដារសកលដែលបង្កើតប្រព័ន្ធផ្ទាល់ខ្លួនដើម្បីបំពេញតាមស្តង់ដារខ្ពស់បំផុតសម្រាប់អាជីវកម្មប្រកបដោយនិរន្តរភាព។
BHive™អនុញ្ញាតឱ្យយើងដឹងពីការផ្លាស់ប្តូរដែលយើងចង់ឃើញ ដោយមើលឃើញហានិភ័យដែលអាចកើតមានទាក់ទងនឹងការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ ដោយងាយស្រួលតាមដាននូវវឌ្ឍនភាពដែលបានធ្វើឡើងក្នុងការបញ្ឈប់សារធាតុគីមីបែបនេះ។
ការប្រើប្រាស់សារធាតុគីមីក្នុងរោងផលិតកម្មដែលអាចបង្ហូរបញ្ចេញទៅក្នុងអាងទឹកកខ្វក់រួម
គឺស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងជាក់លាក់ក្នុងការអនុលោមតាមកម្មវិធី(ការបញ្ចេញចោលសារធាតុគីមីគ្មានគ្រោះថ្នាក់)
សេវា Higg Index អាចឱ្យយើងវាស់វែងបានត្រឹមត្រូវនូវការអនុវត្តប្រកបដោយនិរន្តរភាពរបស់យើង យើងបានចាប់ផ្តើមទទួលយកការរៀនសូត្រ និងធ្វើឱ្យមានភាពប្រសើរឡើងជាប់លាប់ប្រកបដោយអត្ថន័យ ដើម្បីការពារបុគ្គលិក សហគមន៍មូលដ្ឋាន និងបរិស្ថានរបស់យើង។
ទោះបីជាជំងឺរាតត្បាតបានពន្យារពេលដំណើរការស្នើរសុំវិញ្ញាបនប័ត្រ GOTS ក៏ដោយ យើងនៅតែបន្តធានាថាផលិតផលរបស់យើងនឹងប្រើប្រភេទក្រណាត់ដែលផ្ទុកសរីរាង្គធម្មជាតិយ៉ាងតិច 70% ហើយធានាបានថារោងចក្រផលិតកម្មពុំមានប្រើសារធាតុគីមីគ្រោះថ្នាក់ និង ផ្តល់ជូនអត្ថប្រយោជន៏ដល់កម្មករនិយោជិក ស្មើរៗគ្នា