ធនធានមនុស្សរបស់យើង
ភាពខ្លាំងបំផុតនៃភាពជោគជ័យរបស់ក្រុមហ៊ុន
ភាពខ្លាំងបំផុតនៃភាពជោគជ័យរបស់ក្រុមហ៊ុន
ធ្វើអោយមានភាពខុសគ្នាពីគេ រីកលូតលាស់ទាំងអស់គ្នាជាថ្លុងមួយ
អរគុណចំពោះការខិតខំប្រឹងប្រែង នឹងការលះបង់របស់បុគ្គលិក-កម្មករនិយោជិត កម្លាំងដ៏សំខាន់បំផុតរបស់យើងគឺកម្លាំងពលកម្មរបស់បុគ្គលិក-កម្មករនិយោជិតទាំងអស់គ្នា ដែលជាកត្តាជំរុញដ៏សំខាន់នៃភាពជោគជ័យរបស់ក្រុមហ៊ុនរបស់យើង។
ក្រុមហ៊ុនបានសហការយ៉ាងស្និទ្ធស្នាលជាមួយគំរោងរោងចក្រកាន់តែប្រសើរ ដែលមានភាពជាដៃគូរវាងអង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។
យោងតាមបទបញ្ញត្តិ នឹងជំនួយពីគំរោងរោងចក្រកាន់តែប្រសើរ ក្រុមហ៊ុនបានបង្តើតគណៈកម្មាធិការប្រឹក្សាយោបល់កែលម្អ (PICC) ដើម្បីគាំទ្រដល់រោងចក្រក្នុងការអនុលោមតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា។
ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន គឹបានផ្តល់សារៈសំខាន់បំផុតសម្រាប់ការផ្តល់សប្បុរសធម៌ដល់ប្រជាជនដែលជួបការលំបាក។
ក្រុមហ៊ុនអូសិន បានបរិច្ចាគឥតឈប់ឈរ ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តបេសកកម្មមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បរិស្ថាន សុខភាព នឹង សុវត្ថិភាព ជាបញ្ហាសំខាន់នៅក្នុងសង្គម ដូច្នេះហើយក្រុមហ៊ុនយើងបានរៀបចំវគ្គ បណ្តុះបណ្តាលជូនបុគ្គលិក-កម្មករនិយោជិតទាំងអស់ ស្តីអំពីបរិស្ថាន សុខភាព នឹង សុវត្ថិភាព
និង ការការពារគ្រោះថ្នាក់ និង របៀបសង្គ្រោះបឋម ដើម្បីអោយពួកគាត់យល់ដឹងច្បាស់អំពីហានិភ័យដែលអាចកើតមានឡើង មិនតែប៉ុណ្ណោះបុគ្គលិកគ្រប់គ្រងផ្នែកបរិស្ថាន រឺ សុខភាពនិងសុវត្ថិភាពថែមទាំងចុះ
ត្រួតពិនិត្យនឹងវាយតំលៃរកផលប៉ះពាល់រៀងរាល់ខែនិងរៀបចំកិច្ចប្រជុំជំនួបរវៀងផ្នែកពាក់ព័ន្ធដើម្បីរកដំណោះស្រាយ
និង កែលម្អរ ក្រុមហ៊ុនយើងនឹងបន្តធ្វើតាមច្បាស់របស់ព្រះរាជាណាចក្រកម្ពុជា និងនិន្នាការរបស់អត្តរជាតិ ដើម្បីអោយការអនុវត្តកាន់តែប្រសើ
យើងក៏ធ្វើការរួមគ្នាជាមួយសមាគម Khemara និង Formosa Budding Hope Association (FBHA) ដើម្បីជួយសម្រួលដល់ការចូលរៀន អាហារូបត្ថម្ភ ការគាំទ្រផ្នែកស្ថាប័ន និងនីតិបញ្ញត្តិ ដើម្បីឱ្យសហគមន៍កម្ពុជា ជាពិសេសស្ត្រី និងកុមារមានការរីកចម្រើន និងអភិវឌ្ឍសក្តានុពលពេញលេញរបស់ពួកគេ។